top of page

សម្រស់បុប្ផាកំពង់ធំ (Somros Bopha Kompong Thom) Lyrics - ណូយ វ៉ាន់ណេត Noy Vanneth

ស្រែស្រូវពង្រោះរលួសរកា សម្រស់បុប្ផា

ដំរីជាន់ខ្លា​ ឬអាចារ្យលាក់

ស្ទេីរមិនជឿភ្នែក បុប្ផាមានលក្ខណ៍

មេីលយូរៗហាក់ អ្នកស័ក្តិសមហួស

 

ឱ!អ្នកក្តីសែន កុំច្រណែនខ្ញុំ

បេីសិនជាម៉ុម នាងព្រមស្នេហ៍ខ្ញុំ សូមកុំលាក់ឈ្មោះ

វាលពោធិ៍អង្ក្រង ឆ្លងទៅរលួស

វាលធំភូមិខ្ពស់ អូនអ្នករលួស ឈ្មោះនាងបុប្ផា

 

ចុងកាត់មាត់ញក ពន្លកម្លិះរួត

រីកលេីដីស្ងួត បង្អួតសុរិយា

ទាក់ភ្នែកទេសចរ អង្វរស្នេហា

ឱ!អូនបុប្ផា បងផ្ញេីវាសនា លេីជីវាផង

 

សម្រស់បុប្ផា កំពង់ធំមួយ

ព្រួយអេីយសែនព្រួយ ស្ទេីរតែរលួយ ហេីយបេះដូងបង

ម្តេចអៀនម្លឹងៗ ព្រលឹងស្នេហ៍ស្នង

បុប្ផាមាសបង អូនកុំបែរខ្នង​ ឲ្យបងខកចិត្ត


 

ចុងកាត់មាត់ញក ពន្លកម្លិះរួត

រីកលេីដីស្ងួត បង្អួតសូរិយា

ទាក់ភ្នែកទេសចរ អង្វរស្នេហា

ឱ!អូនបុប្ផា បងផ្ញេីវាសនា លេីជីវាផង

 

សម្រស់បុប្ផា កំពង់ធំមួយ

ព្រួយអេីយសែនព្រួយ ស្ទេីរតែរលួយ ហេីយបេះដូងបង

ម្តេចអៀនម្លឹងៗ ព្រលឹងស្នេហ៍ស្នង

បុប្ផាមាសបង អូនកុំបែរខ្នង​ ឲ្យបងខកចិត្ត

Lyrics by: Khmer Lyrics

© All Rights Reserved by Original Owners 

  • Facebook App Icon

Khmer Lyrics offers the latest and most popular songs in Cambodia. All songs are originally composed by Khmer artists

bottom of page