រាហ៊ូចាប់ច័ន្ទ (Rea Hoo Jab Jan) Lyrics - ថេណា (Tena)
[Verse 1]
ពន្លឺបាំងបិទ ផ្ទៃមេឃងងឹត
ពិភពលោកប្រែជាអាប់រស្មី
មនុស្សគ្រប់គ្នាឡេីយ ឆោឡោកណ្តាលរាត្រី
រាហ៊ូអប្រិយ កំពុងតែចាប់ច័ន្ទហេីយ
[Verse 2]
ម្តេចចោទស្នេហ៌ខ្ញុំ ថានាំទុក្ខធំ
រារាំងក្តីស្នេហ៌នេះមិនដែលស្បេីយ
រាហ៊ូច័ន្ទគេថាមិនមែនគូរឡេីយ ចន្ទ្រគ្រាសផុតហេីយ
ថ្ងៃណាឡេីយបានជួបអូនទៀត
[Pre-Chorus]
ម្តេចស្នេហាត្រូវជួបត្រូវឃ្លាត តេីថ្ងៃក្រោយប្រែបែបណាទៀត
ឬក៏ជាតិនេះ ពួកយេីងពិតគ្មានវាសនា
បងមិនជឿលេីព្រហ្មលិខិត បងមិនជឿលេីបណ្តាសារ
ទោះឧបសគ្គរារាំងធំប៉ុណ្ណា ប្រែជាផ្លូវបងឆ្ពោះទៅរកជីវ៉ា
ដួងច័ន្ទថ្លា ជះពន្លឺភ្លឺធ្វេរដង
[Chorus 1]
ច័ន្ទអូនរះត្រង់នោះ សុខទុក្ខយ៉ាងណាដែរ
តេីអូនមាននឹកបងទេ មាននឹកបងទេ
តេីពន្លឺខែប្រែរនោចឬពេញវង់
រាហ៊ូបងត្រង់នេះ កំពុងតែត្រៀមខ្លួន
ច័ន្ទគ្រាសលេីកក្រោយជួបអូន លេីកក្រោយជួបអូន
មិនយូរទេស្ងួន យេីងនឹងនៅក្បែរគ្នារហូត
[Rap]
All they say I’m just the one who wanna tryna hurt her
But everything I used to do I wanna be with her
អឺ...អឺងៗអេីយ
ទោះគ្រប់គ្នាក្នុងលោកគេស្អប់គេខ្ពេីមគេមិនសរសេីរ
គេតិះដៀលចំអកឡកលេីយអោយបង
ថាល្ងីល្ងេី ក៏បងសុខចិត្តធ្វេីដេីម្បីអូន
[Pre-Chorus]
ម្តេចស្នេហាត្រូវជួបត្រូវឃ្លាត តេីថ្ងៃក្រោយប្រែបែបណាទៀត
ឬក៏ជាតិនេះ ពួកយេីងពិតគ្មានវាសនា
បងមិនជឿលេីព្រហ្មលិខិត បងមិនជឿលេីបណ្តាសារ
ទោះឧបសគ្គរារាំងធំប៉ុណ្ណា ប្រែជាផ្លូវបងឆ្ពោះទៅរកជីវ៉ា
ដួងច័ន្ទថ្លា ជះពន្លឺភ្លឺធ្វេរដង
[Chorus 2]
បងកំពុងទៅហេីយ កំពុងឆ្ពោះទៅហេីយ
លេីកនេះបងមិនបណ្តោយ បងមិនបណ្តោយ
លេបអូនទុកហេីយ មិនខ្ជាក់វិញទេ
យេីងនឹងចាកចេញឆ្ងាយ ពីមុខមាត់គេ
នាំយកពន្លឺដួងខែ ពន្លឺដួងខែ
ជាវិថីស្នេហ៌ ក្នុងលំហរដ៏សែនស្ងប់ស្ងាត់
[Bridge]
ល្ខោននេះវាល្មមចប់ហេីយ ឱបងប្អូនអេីយ នៅអាល័យធ្វេីអ្វី?
វណ្ណះស្នេហ៌យ៉ាងខណ្ឌផ្តាច់និស្ស័យ ដូចរាហ៊ូថ្ងៃ ចាញ់ដៃបណ្តាសារ
យេីងអាចបង្កេីតស្នេហា មិនប្រាកដថាតែងតែជោគជ័យ
ពេលខ្លះត្រឹមជាព្រទ្យមានតម្លៃ ក្នុងក្តីស្រមៃ គ្មានថ្ងៃការពិតឡេីយ