Love is Singular - ថេណា (Tena)
[Verse 1]
លេីកទីប៉ុន្មានហេីយ បងស្ដាប់រឿងនេះ រឿងមិត្តបងបញ្ឆេះអាស្រូវ អូនអតីត
គេហាក់ដឹងរឿងច្បាស់ម្លេះ រៀបរាប់ប្រាប់បងយ៉ាងលំអិត
មិនខឹងបេីបងមានចិត្ត ស្អប់អូនពេលនេះ។
ហេតុអ្វីពេលនោះខ្ញុំមិនជួបមនុស្សដូចបង
ចាំបាច់ឲ្យខ្ញុំហែលឆ្លងរឿងរាវច្រេីនម្លឹង
ដឹងថាខ្ញុំជាមនុស្សល្ងង់ ឆាប់ជឿលង់នឹងមនុស្សសាវ៉ា
ហេតុអ្វីទេវតាហាក់មិនមេត្តា យ៉ាងនេះ។
[Pre-Chorus]
អភ័យទោស កំហុស ដែលអូនធ្វេីខុស ឲ្យបង របួសផ្លូវចិត្ត
អូនភ្លេីតភ្លេីន មិនចេះគិត ធ្វេីឲ្យខ្លួនមានអតីត មិនល្អ។
[Chorus]
អូនធ្លាប់ធ្វេីសង្សារគេ តេីបងទទួលយកទេ?
អូនធ្លាប់ខួចជាមួយគេ តេីបងប្រកាន់រឺទេ?
វាត្រឹមជារឿងអតីត បងកុំគិតវាបានទេ ម្ចាស់ស្នេហ៍...
អូនដឹងថាអូន មិនល្អ ធ្វេីឲ្យរូបបងខូចចិត្ត
អូនដឹងថាបងនៅគិត រឿងអតីតដែលអូនធ្លាប់
អូនជាប់ឈ្មោះស្រីមិនល្អ ឯបងក៏ត្រូវខូចចិត្ត
បេីសិនជាមានជាតិក្រោយពិត កុំឲ្យខ្ញុំកេីតជាមនុស្សស្រី។
[Verse 2]
តេីពេលបងឱប មានអារម្មណ៍ឆ្អេីមរីទេ?
មានស្រមៃឃេីញ គេមកសេីចចំអករឺអត់
វេលានេះ បងឈឺចាប់ បេីអត់ឱន អូនហ៊ានស្បថ
បងនឹងបានភាពបរិសុទ្ធ ចេញពីបេះដូង មួយនេះ។
[Pre-Chorus]
កាយវិការ បង្ហាញ ថាបង គឺជា មនុស្សប្រុសពូកែ យល់ចិត្ត
ទោះប្រកាន់តែអាណិត តេីស្រីណាមិនបាក់ចិត្ត លេីបង?
[Chorus]
អូនធ្លាប់ធ្វេីសង្សារគេ តេីបងទទួលយកទេ?
អូនធ្លាប់ខួចជាមួយគេ តេីបងប្រកាន់រឺទេ?
វាត្រឹមជារឿងអតីត បងកុំគិតវាបានទេ ម្ចាស់ស្នេហ៍...
អូនដឹងថាអូន មិនល្អ ធ្វេីឲ្យរូបបងខូចចិត្ត
អូនដឹងថាបងនៅគិត រឿងអតីតដែលអូនធ្លាប់
អូនជាប់ឈ្មោះស្រីមិនល្អ ឯបងក៏ត្រូវខូចចិត្ត
បេីសិនជាមានជាតិក្រោយពិត កុំឲ្យខ្ញុំកេីតជាមនុស្សស្រី។
Baby I don't think I care about what they wanna say
Love is singular more than just your body
Kiss me, Hug me, Let me feel your love
Baby I don't think I care about what they wanna say
Love is singular unconditionally
Kiss me, Hug me, Let me feel your love
Youtube Music Videp: https://www.youtube.com/watch?v=aDE1FnjCyqY