top of page

ខ្ញុំជាអ្នកខេត្តបាត់ដំបង (Khnom Chea Nek Ket Battambang) Lyrics - អ៊ាម វន្នី (Eam Vanny)

១. ខ្ញុំសែនរីករាយ ក្នុងចិត្តពេកក្រៃ បានមាននិស្ស័យ ជាអ្នកខេត្តបាត់ដំបង

ខេត្តល្បីរន្ទឺ លាន់លឺសុះសាយកន្លង ភោគផលដំំណាំស្រូវផង បាត់ដំបងជាប់លេងមួយ

២. បេីនិយាយរឿងសម្រស់ក្រមុំ គ្រប់ល័ក្ខរម្យទំ នាំអោយកម្លោះព្រឺព្រួយ

ស្អាតដូចអប្សរា ពូជពង្សអង្គរខ្មែរមួយ ទៅណាលឺល្វេីយៗ គេអួតសរសេីរជានិច្ច

បន្ទរ: ខ្ញុំគឺ ជាអ្នកខេត្តបាត់ដំបង មោទនះកន្លង បេះដូងចងចាំមិនភ្លេច

ដងស្ទឹងសង្កែ ខែប្រាំងទឹកហូរតិចៗ ថ្ងៃទេរទាបទិសខាងលិច រំលេចពណ៍មាសឆ្អិនឆ្អៅ

៣. វាលស្រែស្រូវផ្លែទន់យោលយោគដេីម ឈ្ងុយគ្រប់ដង្ហេីម ដង្ហេីមស្រង់ស្រូបក្លិនស្រូវ

ដូចសួគា៍ឋាន បាត់ដំបងពេលឥលូវ មកហេីយមិនចង់ទៅ ចិត្តនៅនឹកបាត់ដំបង

© All Rights Reserved by Original Owners 

  • Facebook App Icon

Khmer Lyrics offers the latest and most popular songs in Cambodia. All songs are originally composed by Khmer artists

bottom of page