"ឆឺតឆឺតបុណ្យភូមិ" ("Chert Chert Bon Phum") Lyrics - Smallworld Smallband & Kmeng Khmer
ធ្លាប់តែឮគេនិយាយថា បុណ្យភូមិសប្បាយអស្ចារ្យ ប្រុសៗកញ្ញាៗ ត្រៀបត្រាទៅលេងបុណ្យភូមិ
ឆ្នាំនេះមានអ្វីដែលប្លែកទេ ឆ្នាំមុនបងបានជួបមាសមេ ឆ្នាំនេះបងចង់សុំស្នេហ៍ សង្ឃឹមមាសមេប្រណីបុរសសម្បូរស្នេហ៍
សម្បូរស្នេហ៍ សម្បូរស្នេហ៍ សម្បូរស្នេហ៍ បងបងសម្បូរស្នេហ៍ កុំអៀនអីណាមាសមេ នែអូនប្រយ័ត្នតែស្ដាយក្រោយ
បុណ្យភូមិ បុណ្យភូមិនែសប្បាយម្ល៉េះទេ អីយ៉ាស់បានជួបមាសមេពេលទៅលេងបុណ្យភូមិ
បុណ្យភូមិ បុណ្យភូមិ បុណ្យភូមិ បងចងក្អមឱ្យមាសស្ងួន
មកលេងបុណ្យភូមិសប្បាយណាស់ ទាំងក្មេងទាំងចាស់មកហូរហែរ កំលោះមួយក្រុម ក្រមុំមួយក្រុម តោះយើងទាញព្រ័តណាមាសស្នេហ៍
បើសិនជាអូននៅទំនេរ ឡើងរាំនឹងបងតើបានទេ បើបានមកហើយកុំឱ្យខាតជើងមកទស្សនាចាប៉ីដងវែង
ពិតជាឡូយមែនទែន បុណ្យភូមិឆ្នាំនេះប្លែកពីឆ្នាំមុន បងប្អូនមកលេងរាប់សែន
ឥឡូវបងបានជួបពិសី គួរឱ្យស្រលាញ់ណាស់ថ្លៃ ចាំបងនាំអូនទៅមើលល្ខោនយីកេនៅពេលរាត្រី
ជាមួយកំលោះសំបូរស្នេហ៍ សម្បូរស្នេហ៍ សម្បូរស្នេហ៍ សម្បូរស្នេហ៍ បងបងសម្បូរស្នេហ៍ កុំអៀនអីណាមាសមេ
តាក់ទីងកន្តែរ៉ែ អើយតាក់ទីងកន្តែរ៉ែរ៉ែ តាក់ទីងកន្តែរ៉ែ អើយតាក់ទីងកន្តែរ៉ែរ៉ែ
យាយអើយទៅថែនាងសេតា យាយថែឱ្យរាល់ថ្ងៃ តាក់ទីងកន្តែរ៉ែ អើយតាក់ទីងកន្តែរ៉ែរ៉ែ តាក់ទីងកន្តែរ៉ែ តាក់ទីងកន្តែរ៉ែរ៉ែ
បុណ្យភូមិ មកលេងបុណ្យភូមិ បុណ្យភូមិ មកលេងបុណ្យភូមិ បុណ្យភូមិ មកលេងបុណ្យភូមិ បុណ្យភូមិ មកលេងបុណ្យភូមិ
អត់ម៉េចបានបុណ្យភូមិឆ្នាំហ្នឹង
Youtube Music Video: https://www.youtube.com/watch?v=rg1g1fFzqgA
Lyrics by Khmer Lyrics