top of page

នៅទីនេះកំពុងមានមនុស្សខូចចិត្ត...

មនុស្សដែលធ្លាប់តែ​​រីករាយ​ មនុស្សចូលចិត្តភាពក្អាកក្អាយ

ឥឡូវប្រែក្លាយចង់នៅស្ងៀមស្ងាត់មិនចង់ជួបអ្នកណា​ យល់អារម្មណ៍មួយនេះទេ?

បេះដូងលែងមានម្ចាស់ការ​ អង្គុយនៅស្ងៀមទឹកភ្នែកក៏ហូរចង់ប្រាប់ថា

បេះដូងខ្ញុំត្រូវឈឺផ្សារព្រោះ បាត់បង់រូបបង

ធ្វេីចិត្តមិនបានភ្លាមៗ សុំយំអោយអស់​​ យំអោយធូរ...

 

នៅទីនេះកំពុងមានមនុស្សខូចចិត្ត​ រស់លាក់ការពិត​ ប្រឹងញញឹមទាំងទ្រូងឈឺផ្សារ

ពេលនេះម៉ោងនេះខ្ញុំកំពុងឯកា បាត់បង់ស្នេហា

តែចង់ប្រាប់ថាវាមិនស្លាប់ទេ គ្រាន់តែឈឺខ្លាំង។

 

ធ្វេីញញឹមក្លែងក្លាយ​ ធ្វេីសប្បាយនៅមុខគេ ចង់ធ្វេីគ្រប់យ៉ាងមិនចង់ទំនេរ

ព្រោះខ្លាចនឹកឃេីញរឿង យល់អារម្មណ៍មួយនេះទេ ស្ទេីរឆ្កួតមួយពេលៗ

នឹកឃេីញម្ដងៗវាពិបាកទ្រាំពិបាកចិត្ត ខំហាមខ្លួនឯងកុំអោយគិត​ តែនៅតែយំ

ធ្វេីចិត្តមិនបានភ្លាមៗ សុំយំអោយអស់​​ យំអោយធូរ...

 

នៅទីនេះកំពុងមានមនុស្សខូចចិត្ត​ រស់លាក់ការពិត​ ប្រឹងញញឹមទាំងទ្រូងឈឺផ្សារ

ពេលនេះម៉ោងនេះខ្ញុំកំពុងឯកា បាត់បង់ស្នេហា

តែចង់ប្រាប់ថាវាមិនស្លាប់ទេ គ្រាន់តែឈឺខ្លាំង។

 

ធ្វេីចិត្តមិនបានភ្លាមៗ សុំយំអោយអស់​​ យំអោយធូរ...

នៅទីនេះកំពុងមានមនុស្សខូចចិត្ត​ រស់លាក់ការពិត​ ប្រឹងញញឹមទាំងទ្រូងឈឺផ្សារ

ពេលនេះម៉ោងនេះខ្ញុំកំពុងឯកា បាត់បង់ស្នេហា

តែចង់ប្រាប់ថាវាមិនស្លាប់ទេ គ្រាន់តែឈឺខ្លាំង

 

តែចង់ប្រាប់ថាវាមិនស្លាប់ទេ គ្រាន់តែឈឺខ្លាំង

ហូ...គ្រាន់តែឈឺខ្លាំង

Youtube Music Video: https://www.youtube.com/watch?v=4j4K19IMmZU

ទីនេះមានមនុស្សខូចចិត្ត (Ti Nis Mean Monus Koch Jet") Lyrics - Adda Angel 

© All Rights Reserved by Original Owners 

  • Facebook App Icon

Khmer Lyrics offers the latest and most popular songs in Cambodia. All songs are originally composed by Khmer artists

bottom of page