top of page

ឆ្នាំមុនថ្ងៃនេះ ពេលនេះម៉ោងនេះ អូននៅទីនេះនៅក្បែររាមរ៉ា

ហេតុអ្វីឆ្នាំនេះបាត់ម្ចាស់បាច់ផ្កា ស្ងាត់សូន្យឈឹង...

តេីអូនលឺបងស្រែកសួររកអូនទេ?​​​ បេីសិនអូនលឺឆ្លេីយប្រាប់ផងមាសមេ

បងនៅទីនេះកន្លែងយេីងផ្ដេីមស្នេហ៍ យេីងទាំងពីរ...

 

មានគេប្រាប់ថាអូននៅក្បែរអ្នកថ្មី បាច់ផ្កាបាត់ម្ចាស់ត្រូវបានជ្រុះដល់ដី

បងលឺដូបនោះគ្មានពាក្យអ្វីត្រូវស្ដី បានត្រឹមហួសចិត្តនឹងចរណៃ

កាលពីម្សិលមិញអូនបានប្រាប់បងថា នឹងនៅក្បែរបងថ្ងៃយេីងផ្ដេីមស្មេហ៍

ទៅកន្លែងចាស់ដែលយេីងធ្លាប់ស្គាល់គ្មា តែពេលនេះអូនបែរជានៅក្បែរគេ

ទុកឲ្យបងឯកា...

 

គ្រាន់តែលឺពាក្យអូនប្រាប់ភ្លាម ទឹកភ្នែកមួយតំណក់ក៏ធ្លាក់ដល់ដី

គ្រាន់តែលឺពាក្យអូនប្រាប់ភ្លាម បងស្ទេីរក្អួតឈាមបិះទៅពេទ្យទាំងថ្ងៃ

តេីបេះដូងអូនសាងពីអ្វី? ហេតុអ្វីអូនសែនព្រៃផ្សៃ?

ស្រវាចាប់យកផ្កាថ្មី បោះចោលផ្កាបងផ្តាំនេះឥតន័យ

កាលពីយប់អូនខលមកបង ប្រាប់ថានួនល្អងចាំស្អែកជួបគ្នា

ឲ្យតែយប់ដល់ថ្នាក់យល់សប្តិបាននៅក្បែរអូន កាន់ដៃពុំងា

តែឥលូវអូននៅក្បែរគេ ផ្កាស្នេហ៍សួររកម្ចាស់វា

ចិន្តាស្ទេីរតែមិនជឿប្រាប់ថាពេលនេះ ពុំងាអូនមានថ្មីហេីយ

 

មានគេប្រាប់ថាអូននៅក្បែរអ្នកថ្មី បាច់ផ្កាបាត់ម្ចាស់ត្រូវបានជ្រុះដល់ដី

បងលឺដូបនោះគ្មានពាក្យអ្វីត្រូវស្ដី បានត្រឹមហួសចិត្តនឹងចរណៃ

កាលពីម្សិលមិញអូនបានប្រាប់បងថា នឹងនៅក្បែរបងថ្ងៃយេីងផ្ដេីមស្មេហ៍

ទៅកន្លែងចាស់ដែលយេីងធ្លាប់ស្គាល់គ្មា តែពេលនេះអូនបែរជានៅក្បែរគេ

ទុកឲ្យបងឯកា...

Youtube Music Video: https://www.youtube.com/watch?v=vou1_dZxa1w

"បាច់ផ្កាបាត់ម្ចាស់" ("Bach Pka Bat Mjas") - Mr. Fulet

© All Rights Reserved by Original Owners 

  • Facebook App Icon

Khmer Lyrics offers the latest and most popular songs in Cambodia. All songs are originally composed by Khmer artists

bottom of page