អារម្មណ៍ពេលខ្លះ (Arom Pel Klas) Lyrics - ឱក សុគន្ធកញ្ញា (Aok Sokunkanha)
បេីសិនមានឱកាស ផ្សះផ្សារទំនាក់ទំនង
អូននឹងមិនឆេវឆាវដាក់បង រឿងកន្លងមិនចេះទប់អារម្មណ៍
បេីសិនជានៅក្នុងពេលនោះ អូនយល់ព្រមគិតរបៀបមនុស្សធំ
ពេលនេះមិនបាច់សំងំយំ ចង់សុំទោសប៉ុន្តែគិតថាហួសពេល
ក្មេងពីមុន ពេលនេះក្លាយជាមនុស្សធំ
តែអារម្មណ៍ពេលនេះនៅតែដូចជាកូនក្មេង
ពេលខ្លះក៏អន់ចិត្ត ពេលខ្លះចង់ស្រែកយំ
តែប្រឹងទប់អារម្មណ៍មិនចង់ឲ្យគេអាណិត មេីលមករឹងមាំ
ប៉ុន្តែធាតុពិត បេះដូងក្រៀមស្វិត តេីអាចទ្រាំបានទេ
ពេលខ្លះសែនឯកា ព្រោះពេលខ្លះគ្មានអ្នកណា
ជួនកាលគិតផ្តេសផ្តាស តេីក្នុងលោកនេះ មានអ្នកណាខ្លះ
យល់ពីម្នាក់នេះ អារម្មណ៍ពេលខ្លះក៏ឈឺខ្លាំង

សំបកក្រៅខ្ញុំដូចជារឹងមាំ តែធាតុពិតខ្ញុំគ្រាន់តែរស់លាក់អារម្មណ៍