top of page

អានី ខ្ញុំ​​នឹង​ច្រៀង​ចម្រៀង​នេះ​​ដើម្បី​អ្នក

១. អានី រាត្រី​ដែល​​រៀម​​បាន​ជួប​ថ្លៃ រាត្រី ដែល​នាំ​មក​នូវ​ក្ដីវិបត្តិ 
ញាប់​ញ័រ​ក្នុង​ចិត្ត ដែល​រូប​ស្រី​មិន​គិត អាណិត​ដល់​រូប​ខ្ញុំ​លួច​សម្លឹង​អ្នក ។

២. អានី ពេល​ស្រី​រាំ ខ្ញុំ​ពាំ​ទុក្ខ​ព្រួយ ខ្លួន​មួយ ទ្រូង​រែង​ព្រួយ ក្រៀម​ក្រំ​ខ្លោច​ផ្សា
យ៉ាង​ណា​ប្រាថ្នា សូម​តែ​ចិត្ត​ភក្ដី បើ​ស្រី​មិន​បេតី​សូម​ស្រី​មេត្តា ។

បន្ទរ: ខ្ញុំ​ឈរ​កៀន​លួច​គន់​ភក្ត្រា ដូច​​ឃើញ​​តារា​ដែល​រះ​សែន​ឆ្ងាយ
ចិត្ត​រៀម​នៅ នឹក​ស្ដាយ​ដល់​កាយ​ស្រី ថ្លៃ​មិន​ប្រណី​បេះដូង​កំព្រា ។

៣. អូ អូ! អានី រឿង​អ្វី​ទៀត​ខ្ញុំ​បំភ្លេច​បាន កល្យាណ បំភ្លេច​មិន​បាន​ដោយ​​រឿង​ហេតុ​អ្វី
សូម​ស្រី​ជួយ​ឆ្លើយ នូវ​ចម្លើយ​យ៉ាង​ខ្លី បើ​ថ្លៃ​មិន​បេតី សូម​ស្រី​មេត្តា ។

ពោល. អានី ពេល​ស្រី​រាំ​ខ្ញុំ​​ពាំ​ទុក្ខ​ព្រួយ ខ្លួន​មួយ ទ្រូង​រែង​​ព្រួយ​ក្រៀម​ក្រំ​ខ្លោច​ផ្សា
យ៉ាង​ណា ប្រាថ្នា​សូម​តែ​ចិត្ត​ភក្ដី បើ​ថ្លៃ​មិន​បេតី សូម​ស្រី​មេត្តា ។

អានី សូម​ស្រី​កុំ​ជិន​ណាយ​នឹង​រូប​បង​ឲ្យ​សោះ ។

© All Rights Reserved by Original Owners 

  • Facebook App Icon

Khmer Lyrics offers the latest and most popular songs in Cambodia. All songs are originally composed by Khmer artists

bottom of page